ពិភពលោកតែមួយ សេដ្ឋកិច្ចតែមួយ សូរ៉ា

សូរ៉ា (Sora) ប្រែថាមេឃ។ គឺដូចមេឃគ្របដណ្ដប់ពិភពលោកទាំងមូល យើងចង់បង្កើតប្រព័ន្ធសេដ្ឋកិច្ចមួយសម្រាប់អ្វីៗគ្រប់យ៉ាងនិងសម្រាប់មនុស្សគ្រប់ៗគ្នា
អំំពីយើង
ការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចកណ្ដាលផ្ដល់នូវអត្ថប្រយោជន៍ត្រឹមតែមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ដោយចំណាយលើការអភិវឌ្ឍប្រកបដោយចីរភាព។

យើងជឿជាក់ថាសេដ្ឋកិច្ចគួរតែជាប្រព័ន្ធវិមជ្ឈការ។ សេដ្ឋកិច្ចស្វយ័តវិមជ្ឈការសូរ៉ា (DAE) គឺជាសេដ្ឋកិច្ចវិមជ្ឈការដំបូងគេនៅលើពិភពលោក ទីដែលមនុស្សគ្រប់គ្នាចូលរួមដើម្បីបង្កើតពិភពលោកដ៏ល្អបំផុតរួមគ្នា។

សូរ៉ាមីតស៊ឹ (Soramitsu) ដែលត្រូវបានបង្កើតឡើងដោយលោក ម៉ាខូតុ ថាកេមីយ៉ៈ (Makoto Takemiya) និងលោក យឿ អូកាដាក់ (Ryu Okada) កំពុងកសាងសូរ៉ា (Sora) ក្នុងគោលបំណងបង្កើតប្រព័ន្ធសេដ្ឋកិច្ចប្រភេទថ្មីដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសង្គម។
ចូរបង្កើតសង្គមថ្មីមួយនៅជុំវិញការផ្ដល់សិទ្ធិអំណាច ការធ្វើប្រជាធិបតេយ្យបនីយកម្មនិងការសហការគ្នា។
លោក ម៉ាខូតុ ថាកេមីយ៉ៈ (Makoto Takemiya) ជាសហនាយកប្រតិបត្តិរបស់សូរ៉ាមីតស៊ឹ (Soramitsu)
របៀបដែលប្រព័ន្ធអេកូឡូសុី សូរ៉ា (Sora) ធ្វើការ
1
ការផ្ដល់សិទ្ធិអំណាច
អ្នកផលិតគម្រោងបង្កើតផលិតផលនិងសេវាកម្មនៅក្នុងសេដ្ឋកិច្ចរបស់សូរ៉ា (Sora)។
2
ការធ្វើប្រជាធិបតេយ្យបនីយកម្ម
អ្នកប្រើប្រាស់របស់សូរ៉ា (Sora) បោះឆ្នោតលើគម្រោងដែលបង្កើតនិមិត្តសញ្ញាថ្មី។
3
ការសហការគ្នា
មនុស្សគ្រប់រូបទទួលបាននូវផលប្រយោជន៍នៅពេលដែលនិមិត្តសញ្ញាថ្មីត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ដ៏ល្អបំផុត។ សហគមន៍ធ្វើការសហការគ្នាក្នុងការជ្រើសរើសគម្រោងដែលល្អបំផុតនិងក្រុមដែលមានជំនាញបំផុតដើម្បីផលិតវា។
គម្រោងនាពេលខាងមុខ
សូរ៉ា (Sora) បានផ្ដោតលើការពង្រឹងគម្រោងដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមដោយចែកចាយទំនិញនិងសេវាកម្មថ្មី។ គម្រោងខ្លះរបស់យើងនឹងចេញឆាប់ៗនេះ។ សូមបន្តរង់ចាំ!
ជួបនិងក្រុមការងារស្នូលរបស់យើង
យើងកំពុងអភិវឌ្ឍ សូរ៉ា (Sora) ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដើម្បីបង្កើនប្រសិទ្ធភាពនៃសង្គមនិងបង្កើតពិភពលោកដែលកាន់តែប្រសើរជាងមុន។
សហស្ថាបនិកនិងសហនាយកប្រតិបត្តិ វិស្វករ បច្ចកវិទ្យាប្លក់ឆេន (blockchain)

លោក ម៉ាខូតុ ថាកេមីយ៉ៈ (Makoto Takemiya) គឺជាសហស្ថានិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu)។ មុនពេលបង្កើតសូរ៉ាមីតស៊ឹ (Soramitsu) គាត់បានធ្វើការជាវិស្វករផ្នែកស្រាវជ្រាវនៅនាយកដ្ឋាន Neuroinformatics របស់ ATR ។ លើសពីនេះទៀត កាលពីមុនគាត់បានជួយការងារក្នុងគម្រោងប្លក់ឆេន (blockchain) ផ្សេងៗទៀត។

សហស្ថាបនិក / ប្រធាន

លោក យឿ អូកាដាក់ (Ryu Okada) គឺជាសហស្ថាបនិកនិងជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu) ។ គាត់បានធ្វើការជាអ្នកផ្ដល់ប្រឹក្សានៅក្រុមហ៊ុន Deloitte ធ្លាប់ធ្វើជាស្ថាបនិកនៃអាជីវកម្មខ្នាតតូចផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចនិងក្រុមហ៊ុនពិគ្រោះយោបល់ហិរញ្ញវត្ថុ ហើយទទួលបានអាជ្ញាប័ណ្ណ CPA របស់ជប៉ុន។
នាយក សូរ៉ា (Sora)

ខាហ្សឹម៉ាសាក់ មាយ៉ាចាវ៉ាក់ (Kazumasa Miyazawa) គឺជាអ្នកបង្កើតប្រាក់អេឡិចត្រូនិច អេឌី (Edy) និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ Rakuten Edy ។
នាយក សូរ៉ា (Sora)

លោក សឹកាសា អូជីម៉ៈ (Tsukasa Ojima) គឺជាអតីតអនុប្រធាននៃធនាគារ សាន់វ៉ា កាលីហ្វ័រនីញ៉ានិងជាអតីតប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនផ្សារមូលបត្រ Nomura ។
បន្តភ្ជាប់ទំនាក់ទំនង
រង់ចាំទទួលព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃការអភិវឌ្ឍន៍និងចុះឈ្មោះដើម្បីទទួលបាននូវព្រឹត្តិប័ត្រព័ត៌មានរបស់យើង។ អ្នកនឹងក្លាយជាមនុស្សដំបូងដែលដឹង នៅពេលយើងបើកដំណើរការ សូរ៉ា (SORA) ។